ភាពជោគជ័យរបស់រឿង Monster Hunt ឬ តាមប្រមាញ់សត្វចម្លែក




នាយកគ្រប់គ្រងខ្សែភាពយន្តដ៏ធំបំផុតរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា គាត់ពិត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភាពជោគជ័យនៃខ្សែភាពយន្តរបស់គាត់ ដែលមានចំណងជើងជាភាសា អង់គ្លេសថា "Monster Hunt" ឬបកជាភាសាខ្មែរមានចំណងជើងថា "តាមប្រម៉ាញ់សត្វចំម្លែក" ខណៈពេល ដែលរឿងភាគរបស់គាត់បានបំបែកកំណត់ត្រានៅថ្ងៃបើកឆាករបស់ខ្លួននៅក្នុងប្រទេសចិន។

"Monster Hunt" ឬ "តាមប្រម៉ាញ់សត្វចំម្លែក" ដែលវីរភាពមួយដ៏អស្ចារ្យមួយនិយាយអំពីទីក្រុងចិនបុរាណ មួយដែលជាកន្លែងមានសត្វចម្លែក និងមនុស្សរបស់នៅជាមួយគ្នា បានក្លាយជាខ្សែភាពយន្តរកប្រាក់ចំណូល បានច្រើនបំផុតរបស់ចិននៅក្នុងឆ្នាំ២០១៥។ ហើយទឹកប្រាក់ដែលរកបាននៅក្នុង តារាង BoxOffice គឺ ៣៨០លានដុល្លារ។



"Monster Hunt" ឬ "តាមប្រម៉ាញ់សត្វចំម្លែក" ភាគ២ ត្រូវបានគេចាក់បញ្ចាំងនៅថ្ងៃទី ១៦ខែកុម្ភៈ ស្រប ពេលជាមួយថ្ងៃចូលឆ្នាំថ្មីតាមចន្ទគតិដែលទទួលបានចំណូល៨៥លានដុល្លារអាមេរិកក្នុងពែលតែមួយថ្ងៃនៃការ ចាក់បញ្ចាំងដែលជាកំណត់ត្រាប្រវត្តិសាស្ត្រ Box Office របស់ប្រទេសចិន។

លោក Raman Hui បាននិយាយថាលោកសង្ឃឹមថារឿងភាគសកលរបស់ខ្សែភាពយន្តនេះនឹងជួយឲ្យវា ទទួលបានភាពជោគជ័យលោកឆាកអន្តរជាតិផងដែរ។

No comments:

ads
Powered by Blogger.