Sylvester Stallon ចេញមុខបដិសេធព័ត៍មានមរណភាពរបស់លោក


Sylvester Stallon (សុលវេសស្ទេី ស្ទ៉លលន)ចេញមុខបដិសេធព័ត៍មានមរណភាពរបស់លោក។  កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មាន​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​តារាហូលីវូដ​ដ៏ល្បីគឺលោក Sylvester Stallon ( សុលវេសស្ទេី ស្ទ៉លលន)ដែល​ត្រូវបានគេ​​ស្គាល់​យ៉ាងច្បាស់តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ Rambo បាន​ផ្ទុះ​កក្រើក​ពេញ​អ៊ីនធឺណិត ដែលព័ត៌មាន​នេះ​បាន​ធ្វើ​អោយមហាជនជា​ច្រើន​យល់​ច្រឡំ​​ថា​តារា​រូប​នេះ​ពិត​ជា​ស្លាប់​ពិត​ប្រាកដ​មែន។                                           ភ្លាមៗនោះ លោក Stallone ចេញមុខបដិសេធច្រានចោលនូវពាក្យចាចាមអារ៉ាម​ទាំងអស់នោះ ដោយបញ្ជាក់ថា ខ្លួន​កំពុង​តែ​មានសុខភាព​ល្អ​និង​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​នៅ​ឡើយ​ទេ ហើយ​ព័ត៌មាន​ដែល​ថា​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​នោះ គឺ​ពិត​ជា​ព័ត៌មាន​មិន​ពិត។តារា​វ័យ​ ៧១​ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា៖ "សូម​កុំ​ខ្វល់​នឹង​ពាក្យឆ្កួត​ៗ​នេះ ខ្ញុំ​នៅ​រស់​និង​មាន​សុភមង្គល​និង​មាន​សុខភាព​ល្អ​នោះ​ទេ!”។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្អូន​ប្រុស​លោក ក៏​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​បង្ហាញ​​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​ដោយ​សារ​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ផង​ដែរ។នេះ​មិន​មែន​ជា​លើក​ទី១​ ទេ​ដែល​តារា​ល្បី​ៗ មាន​ព័ត៌មាន​ថា​ពួក​គេ​ស្លាប់​នោះ​ លោក Jacky Chan និង Arnold ជា​ដើម​សុទ្ធ​តែ​ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​ស្រដៀង​នេះ​កើត​ឡើងផងដែរ។

No comments:

ads
Powered by Blogger.