ភាពយន្ត​រឿង​ "ចិញ្វៀនខ្មោច"​ សម្តែងដោយ​ យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត​ ចាប់ផ្តើមចាក់បញ្ចាំងហើយ

ស្នាដៃរឿងថ្មីមួយទៀត​ ហើយបែបភ័យរន្ឋត់ដែលជាការរំលេចឡើងរបស់នាយពាក់មី គឺរឿង"ចិញ្ចៀនខ្មោច" ជាភាពយន្តថ្មី​ មានការចូលរួមសម្តែងពីលោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា សារជាថ្មី ក្រោយបែកការថតរឿងជិត១០ឆ្នាំ។

ពិធីសម្ពោធរឿងបានរៀបចំធ្វើឡើង​ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅផ្សារទំនើបអុីអនរាជធានីភ្នំពេញ ក្រោមការចូលរួមពី​ តារាសម្តែងតារាចម្រៀង និងផលិតករជាច្រើនកុះករ។ ជាការមើលឃើញ ផលិតកម្មអិលឌី រមែងសម្រិតសម្រាំងស្នាដៃភាពយន្តរបស់ខ្លួនបានយ៉ាងល្អគាប់ចិត្តទស្សនិកជន។ ដូចនេះហើយ រាល់ពេលចេញរឿងថ្មីមួយៗមកឃើញថា មានទស្សនិកជនចូលមើលពេញរោងកុនគួរឲ្យកត់សម្គាល់។

លោក ឃុំ ប៉ុណ្ណាដែត ដែលបាត់មុខពីសិល្បៈជិត១០ឆ្នាំ បានលើកឡើងថា ពេលនេះ គាត់រំភើបចិត្ត ដែលបានផលិតកម្ម អិលឌី ក៏ដូចជានាយពាក់មី បានជ្រើសរើសរូបលោក និងភរិយាសម្តែងម្តងទៀត ក្រោយភាពយន្តទី១របស់ពួកគាត់ទាំង២បានបញ្ចប់ជិត១០ឆ្នាំមុន។

លោកថា ប្រសិនបើមានការគាំទ្រ លោកពេញចិត្តថត​សម្តែងជាបន្តទៀត បើមានឱកាស ព្រោះពីរនាក់ប្តីប្រពន្ធពួកគាត់គឺរីកដុះដាលកេរ្តិ៍ឈ្មោះ​ ផ្នែកសិល្បៈតាំងពីនៅក្មេងៗដូចគ្នា។ ម្យ៉ាងទៀត សូមបងប្អូនទស្សនិកជនរង់ចាំតាមដានទស្សនា ដែលចាប់ចាក់បញ្ចាំងនៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ស្នាដៃថ្មីនេះ៕

No comments:

ads
Powered by Blogger.