ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ លើកលែងការដាក់ពិន័យ​ លើ​ ដេននី​ ក្វាន់​

ភ្នំពេញ៖​ តារាសម្តែងស្រី​ ​កញ្ញា​ ដេននីក្វាន់​ ក្រោយពីត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ប្រកាសបិទការងារសម្តែងរបស់នាង​ រយៈពេលជាង១ឆ្នាំ​ ដោយសារតែមូលហេតុបញ្ចេញភាពសិចស៊ី​ ជ្រុលហួសប្រពៃណី​ ពេលនេះនាងត្រូវបានក្រសួង​ ចេញសេចក្តីជូនដំណឹង​ ដោយផ្តល់ឱកាសឲ្យនាងប្រឡូកសិល្បៈ​ ដូចដើមឡើងវិញ។​

ក្រោយពីបានឃើញ​ សេចក្តីជូនដំណឹងរួច​ តារាស្រី​ កញ្ញា​ ដេននីក្វាន់​ បានរៀបរាប់ពីអារម្មណ៍ពិតរបស់នាងថា «នាងខ្ញុំ ដេននីក្វាន់ សូមសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បៈទាំងអស់ ក៏ដូចជាបងៗ​ប្រធានសមាគមសិល្ប: ដែលបានចេញសេចក្តីសម្រេច​ ជាឯកច្ឆន្ទមួយនេះ ដែល​បានផ្តល់ការអនុញាតិ អោយនាងខ្ញុំ មានឳកាសប្រឡូកក្នុងវិស័យសិល្ប:ឡេីងវិញ»​ ។ 

តារាស្រីរូបនេះ​ បានរៀបរាប់ទៀតថា​  «ការពិតមួយរយ:ដែលក្រសួងបានដាក់ពិន័យ​ មកលេីនាងខ្ញុំដោយលេីកយកហេតុផល នៃភាពសុីចសុី ហេីយផ្អាករាល់សកម្មភាពនាងខ្ញុំ ដែលពាក់ព័ន្ធលេីវិស័យមួយនេះ​ នាងខ្ញុំញញឹមទទួលយក ទាំងគ្មានការតវ៉ា ទោះជាពេលខ្លះការ សុិចសុីនាងខ្ញុំតាមកាល:ទេស: ក៏ដោយ ។ រយ:ពេលមួយឆ្នាំពេញ នៃការពិនយ័ ក៏វាជារយ:ពេលដែលខ្ញុំបានយកពេលវេលាទាំងនោះ មកបង្កេីនមុខរបរ ពង្រីកអាជីវកម្ម និង បង្កេីន ការងារ មនុស្សធម៏ ដែលចេញពីថវិការ ក៏ដូចជាកម្លាំងញេីសឈាមខ្លួនឯង ដែលបានពីការប្រឹងប្រែងលេីមុខរបរ ដែលនាងខ្ញុំធ្វេីដោយ ការតាំងចិត្តខ្ពស់ ។ ការពិត ការសម្តែង ភាពយន្ត ខារ៉ាអូខេ ស្ប៉ត វាជាចំណង់ចំណូលចិត្ត នៃការស្រលាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ការពិន័យ​ រយ:ពេលមួយឆ្នាំនេះពេញ ធ្វេីអោយនាងខ្ញំគិត ថា ការពិត សិល្ប:មួយទៀត ដែលនាងពេញចិត្តហេីយ​ស្រលាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺ សិល្ប:វប្បធម៏នៃការចែករំលែក គឺ ចែករំលែកជូនចំពោះអ្នកដែល អន់ ខ្សោយ ក្រ និងខ្វះខាត ជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច»។

គួរំលឹកផងដែរថា​ កាលពីអំឡុងខែមេសា ឆ្នាំ ២០១៧ កន្លង​ទៅ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សម្រេចបញ្ឈប់រាល់សកម្មភាពសិល្បៈទាំងអស់របស់ ដេននី ក្វាន់ ។ ក្រោយ​ពេលដែលនាងបានរងការរិះគន់​ ពីរឿងដែលនាង​ស្លៀកពាក់​សិចស៊ី​ រហូតបង្កឲ្យមានការរិះគន់វាយប្រហារ​ យ៉ាងខ្លាំងពីទស្សនិកជន៕




No comments:

ads
Powered by Blogger.