ពលរដ្ឋទីក្រុង ការ៉ាជី របស់ប្រទេសប៉ាគិស្ថាន បង្កើនការប្រុងប្រយ័ត្នអំពីការហក់ឡើង សីតុណ្ហភាព បន្ទាប់ពីរលកកម្ដៅ

ប្រជាពលរដ្ឋ​កំពុង បង្កើនការប្រុងប្រយ័ត្ន​​​និង ត្រៀម​​សម្រាប់ រលកកម្ដៅថ្មីមួយទៀតដែល ត្រូវបានគេព្យាករណ៍ថា  ​នឹង​វាយប្រហារមកលើ​ទីក្រុងការ៉ាជី  ​​ស្ថិតនៅក្នុងភាគខាងត្បូង ប្រទេសប៉ាគីស្ថាន​​​​​​​ ទន្ទឹមនឹង​​​ការព្យាករណ៍ អាកាសធាតុ​​​​ដោយ​​​​មន្ទីរ​ឧត្តុនិយម ថា ​​​ កម្ដៅនឹងហក់ឡើង​​ដល់​៤៥​​អង្សាសេ ​​​នៅពីថ្ងៃអង្គារ ​​​​​បន្ទាប់ពី​​​​រលកកម្ដៅ ​​កាលពី សប្ដាហ៍មុន​សម្លាប់​​​មនុស្ស​​​៦៥​នាក់ នៅក្នុងទីក្រុង មួយនេះ ។ ​​​​

​មនុស្សជាច្រើន ​​បាន​ត្រៀមបង្កា​ទុកជាមុន ដោយ​ អ្នកខ្លះព្យាយាម​​​​រក្សា​ភាពត្រជាក់ ​ដោយ​យកក្រណាត់​សំពត់​សើមរុំក្បាល ឬ ​ងូតទឹក​​​ដែល ផ្ដល់ដោយ ក្រុមអ្នកស្ម័គ្រចិត្ត​តាមដងផ្លូវ   ​។​  ​ចំណែក ​​សួនសត្វ ​​​ការ៉ាជី ​​បាន ​ត្រៀម​​​​​ស្រោចទឹក​​ឲ្យ ​សត្វពាហនៈ​ធំៗ ​ ​ខណៈ​ ​អង្គការ​​រួបរួម​រដ្ឋធានី និង  សុខមាលភាព  ​អេឌី   ​ ​​​ក៏បាន​  ​រៀបចំកន្លែងស្ដុកទឹក​​​​​ដើម្បី​ជួយ​​​ដល់អ្នកដំណើរដែល រងការប៉ះពាល់ពីការហក់ឡើងកម្ដៅ នេះ​ផងដែរ​។

​​ការិយាល័យឧត្តុនិយម ​​ប្រទេស​ប៉ាគីស្ថាន ​បានព្យាករណ៍ថា  ​​រលកកម្ដៅថ្មី​នេះនឹង​បន្ត​​​​រហូត ដល់​ដំណាច់សប្ដាហ៍នេះ​។​

​​​​​កន្លែងរងការ​​ប៉ះពាល់ខ្លាំងពីរលកកម្ដៅនេះគឺ​​​​តំបន់​​​ក្រីក្រ​ក្នុងទីក្រុង ការ៉ាជី ​ ​​ដែល សីតុណ្ហភាព ឡើងដល់ ៤៤ អង្សាសេ  ​​​កាលពីសប្ដាហ៍មុន  ​​។​ការឡើងកម្ដៅនេះ ​​បានកាត់ ផ្ដាច់ចរន្ត អគ្គិសនី​​​និងចំពេលពិធីបុណ្យខែពិសិដ្ឋ​​រ៉ាម៉ាដាន ​​នៅពេលដែល​ពលរដ្ឋមូស្ល៊ីម ភាគច្រើនបំផុត ​​មិនពិសាអាហារ​​ឬ​ទឹក ​​អំឡុងពេលថ្ងៃ ៕ ​  ​​​​

No comments:

ads
Powered by Blogger.