ក្មាន់វាយប្រហារភេរវកម្មសម្លាប់មនុស្ស៣នាក់ក្នុងទីក្រុង លីយេស មុននគរបាលបាញ់សម្លាប់


ព្រះរាជអាជ្ញាសាធារណៈមូលដ្ឋាន ​បានប្រាប់​សន្និសិទសារព័ត៌មាន ថា  ក្រុមព្រះរាជអាជ្ញារ​​​បែលហ្ស៊ិក​​បានកំពុង​ស៊ើបអង្កេត​​​​ពីការស្លាប់​​របស់ស្ត្រីនគរបាល២នាក់និងអ្នកដំណើរម្នាក់   ​​​ ​​ក្នុងទីក្រុង លីយេស(Liege) ​​កាលពីថ្ងៃអង្គារ  ដោយបុរសម្នាក់ ​ ជា​ហេតុ​​​​​ភេរវកម្ម​។    ​​ ​​​​​
​ព្រះរាជអាជ្ញាររូបនេះ  និយាយថា  ​បុរសម្នាក់ បានវាយប្រហារ​លើ​មន្ត្រីនគរបាល ​​​២នាក់ ​​ដោយ​ប្រើកាំបិត ​​ចាក់ពីក្រោយ ​  ​ហើយបាន ដកកាំភ្លើង មួយដើមរបស់នគរបាលទាំង២​​រួចបាញ់សម្លាប់ពួកគេ​ទាំង២​តែម្ដង​។​   ក្មាន់កាំបិត​រូបនេះ ​ក៏បានបាញ់សម្លាប់ បុររវ័យក្មេង​ម្នាក់​ផងដែរ ដែល​ជាអ្នកដំណើរ​​​នៅកន្លែង​ចតរថយន្ត   ។​​ក្មាន់កាំភ្លើង រូបនេះ ​​​​បានចាប់ស្ត្រី ជាអ្នកអនាម័យម្នាក់ជាចំណាប់ ខ្មាំង   នៅសាលារៀបមួយកន្លែង​ ​ ​មុនពេល នគរ​នគរបាលបាញ់សម្លាប់​​​​​​​ ជាទីដែល​មន្ត្រីនគរបាល​៤នាក់ផ្សេងទៀត​​បានរងរបួសផងដែរ ។​​​ ​​
​ប្រព័ន្ធផ្សេព្វផ្សាយ​​សាធារណៈ ​ RTBF  បាន បញ្ជាក់ថា​ ​ជនវាយប្រហារ​​មានអាយុ​​៣៦ឆ្នាំ ​ជនជាតិ បែលហ្ស៊ិក ​​​​ដែល ទើបត្រូវបានដោះលែង  ចេញពីពន្ធនាគារមួយជិត ទីក្រុង  លីយេស ​ ​​ក្បែរ​ព្រំដែន  ​អាល្លឺម៉ង់  និង​ហូឡង់ ​កាលពីថ្ងៃចន្ទ​ទី២៨​ឧសភា    យោងតាម ​ ​​​សារព័ត៌មាន  RTBF  ​​​​​​​ជនដៃដល់ រូបនេះ  ​​​​ជាប់ពន្ធនាគារ​ពីបទដួញដួរគ្រឿងញៀន   និង ត្រូវគេ​អះអាថា មានស្មារតីមិននឹងន។
មូលហេតុនៃការប្រព្រឹត្តរបស់​ បុរស​រូបនេះ មិនទាន់ត្រូវបាន ​​កំណត់ច្បាស់នៅឡើយទេ ​ប៉ុន្តែ​​ហេតុការណ៍នេះ   ត្រូវគេ​ចាត់ទុកថាជា​​​អំពើភេរវកម្ម​។
 ប្រភពពីនគរបាលបាន  ​ដក់ស្រង់​​​​​សម្ដីដោយសារព័ត៌មាន   ​ក្នុងស្រុកដោយនិយាយថា​ ​​​បុរសជាក្មាន់កាំភ្លើង  ​​ ​ ​ ត្រូវគេលឺ ស្រែក ពាក្យថា    ​​អាឡាគូ ​អាកបា "Allahu Akbar"  ​​ដែលមានន័យថា ព្រះជាម្ចាស់អស្ចារ្យបំផុត    ជាភាសារអារ៉ាប់ ៕ 

No comments:

ads
Powered by Blogger.