លោក ត្រាំ និយាយថា ម៉ិកស៊ិកទីបំផុតនឹងចេញថ្លៃចំណាយលើការសាងសង់របងព្រំដែន


លោកប្រធានាធិបតីអាមេរិក  Donald Trump  កាលពីថ្ងៃអង្គារម្សិលមិញ ​ ​ បានរិះគន់​​  ​​ប្រទេស​ម៉ិកស៊ិក  ​ថាមិនបានជួយ​បញ្ឈប់​លំហូរជនអន្តោប្រវេសន៍   ​​ខុសច្បាប់​​​​​​ចូល មក ក្នុងទឹកដីសហរដ្ឋអាមេរិក   ​​និងបានបញ្ជាក់ជាថ្មីតាមការសន្យា​​​ក្នុងយុទ្ធនាការរបស់លោកថា ប្រទេស​ម៉ិកស៊ិក​​នឹង​ចេញថ្លៃចំណាយ​​​​សម្រាប់ការសាងសង់​​​របង​​ព្រំដែន​រវាង​​​សហរដ្ឋអាមេរិក ​​ម៉ិកស៊ិក ។​   ​​
លោក ត្រាំ​ ​​បានប្រាប់ក្រុមអ្នកសាត័ត៌មាន   ស្រដៀងនឹងការ ធ្វើយុទ្ធនាការបោះឆ្នោត​​របស់​លោក ​​ ក្នុង ទីក្រុង ណាស្វីលី(Nashville)​រដ្ឋ ធេនណេសស៊ី (Tennessee)ថា នៅទីបញ្ចប់ ​​ប្រទេស​ម៉ិកស៊ិក ​ នឹង​ ​​​​ចេញថ្លៃ​​​​​ចំណាយលើការសាងសង់​​​របង​​។​​​​ ​ពួគេ​​ពិតជា​មិនបានធ្វើអ្វីសោះដើម្បី បញ្ឈប់ ​មនុស្ស​មិនឲ្យឆ្លងកាត់​ប្រទេស​ម៉ិក​ស៊ិក ​ពីប្រទេស ហុងឌូរ៉ាស ​​និង បណ្ដាប្រទេស​ផ្សេងទៀត។ពួកគេ​មិនបានជួយអ្វីពួកយើងឡើយ​។ ​

​​នៅថ្ងៃដដែលនោះ   ​​ប្រធានាធិបតី​ម៉ិកស៊ិក ​  លោក  អ៊ីន រីក ផេណា ​នីអេតូ   បាន  ​បញ្ជាក់ជាថ្មី ថា   ​ប្រទេស​របស់លោក នឹងមិន​​​​​ចេញថ្លៃ​​​សាងសង់របង​ព្រំដែន​ ​ដែល ​​​សមភាគី ​អាមេរិក របស់លោក គីលោក  Donald Trump​ ចង់ឲ្យ​សាងសង់ឡើងដើម្បី ​បញ្ឈប់​ជនអន្តោប្រវេសន៍ ខុសច្បាប់ ឆ្លង​ចូលមកក្នុងទឹកដី​សហរដ្ឋអាមេរិកនោះ​ ៕ ​

No comments:

ads
Powered by Blogger.