រុស្ស៊ី ប្រារព្ធពិធីបុណ្យសៀកអន្តរជាតិជាមួយក្បួនសត្វដំរីនៅកណ្ដាលក្រុង St. Petersburg


ប្រជាពលរដ្ឋ​​​ក្នុង ​ទីក្រុង សេនភីធើស្បើក(St. Petersburg) ​​​​ក្នុង​​ប្រទេស រុស្ស៊ី ​​   ត្រូវបាន កកស្ទះចរាចរណ៍ ​ ​ ដោយសារ​​​​ពិធីដើរក្បួន​សត្វដំរី  ​ ដែល ធ្វើឡើងនៅកណ្ដាល  ទីក្រុង នេះ ។ ​​

មនុស្សរាប់ពាន់នាក់  ​​​សម្រុក​ទៅកាន់ ផ្លូវដ៏សំខាន់មួយ ​​ដើម្បី ​​ទស្សនា​​​ហ្វូងសត្វដំរី ​​​ដែល កំពុង​ ​​ចូលរួមនៅក្នុងពិធី​ ​​បុណ្យ​ សៀកអន្តរជាតិ។
​​​

ក្នុងពិធីនោះក៏មាន ការដាក់បន្លែ​ឲ្យសត្វដំរី ​ស៊ីផងដែរ​។​  ជាមួយ​គ្នានោះ  គេសង្កេតឃើញ  មានមនុស្សមួយក្រុមសម្ដែងសៀក ​​ចែកជូន​មនុស្ស​ទាំងឡាយបានទស្សនាកម្សាន្ត ។

​ការបង្ហាញពី​ក្បួនសត្វដំរីនេះ  ជាផ្នែកមួយនៃ  ​ការអបអរសាទរ  ​ ​​​ទាក់ទងទៅនឹង​​ ​ខួបលើកទី 315th នៃ​ ​ទីក្រុង  សេនភីធើស្បើក(St. Petersburg)  ​ដែលទីក្រុងនេះ បាន ប្រារព្ធកម្មវិធីនេះឡើង ​កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន​៕

No comments:

ads
Powered by Blogger.