ប្រទេសអារ៉ាប៊ីសាអូឌីតក្រុមហ៊ុនពីរជ្រើសរើសស្ត្រីជាអ្នកបើកបរ




ក្រុមហ៊ុនចំនួន២​​​​​ក្នុងប្រទេស ​អារ៉ាប៊ីសាអូឌីត ​​​​​កំពុងជ្រើសរើស​​​​​​​ស្ត្រី​  ជាអ្នកបើកបររថយន្ត​​​ដឹកជញ្ជូន ​​ ​​បន្ទាប់ពី​​​​​​​​ព្រះមហាក្សត្ររបស់ប្រទេសមួយនេះ ​​បានប្រកាស​ពីគម្រោង​ដកបម្រាម​​​លើស្ត្រី​​​​មិនឲ្យបើកបរ​រថយន្ត​​​​នៅខែ​​មិថុនា ​​២០១៨​​ខាងមុខនេះ ។​​​
        ​​​​​​​យោងតាមស្ថិតិ​​​​​​​​​ផ្ដល់ទៅឲ្យសារព័ត៌មាន CNN ដោយក្រុម​ហ៊ុនទាំង២​​​​​​​​  ​​បច្ចុ​ប្បន្ន​ អតិថិជនជាស្ត្រីតំណាងឲ្យ​៨០% នៃអ្នក​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជួន​របស់ ​ក្រុម​​ហ៊ុន Uber ដែលមានមូលដ្ឋានក្នុង ប្រទេស​អារ៉ាប៊ីសាអូឌីត  ហើយក្រុមហ៊ុន Careem  ​​​​​ដែលជាដៃគូរ ទទួលបានអ្នកប្រើប្រាស់សេវាកម្ម​​​ដឹកជញ្ជួនជាអ្នកជំនួញឡើងដល់​៧០% ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រការនេះ​បាន​សម្រួលដល់ការធ្វើដំណើរយ៉ាងច្រើន សម្រាប់ស្ត្រីក្នុងការធ្វើដំណើរក្នុងប្រទេសមួយនេះ ​ដោយមិនចាំបាច់ មាន​​អ្នកបើកបរជាបុរសជូន​។​
        ក្រោយ​ការ ឡាយព្រះហស្ថលេខា​លើព្រះរាជក្រិដ្ឋ​​​​ពីព្រះមហាក្សត្រ​​​ដែល​ប្រកាស ​ថា  ​នឹង​​ដកបម្រាមហាមមិនឲ្យស្ត្រី​បើកបរក្នុង ខែ​តុលាឆ្នាំមុនរួចមក ​​​ក្រុម​ហ៊ុនទាំង២​នេះបាន​រៀបចំជួល​​​​ស្ត្រីធ្វើជាអ្នកបើកបររថយន្ត​ដឹកជញ្ជូន ជាលើកដំបូង ។ 
​​​
         ក្រុមហ៊ុន​ Careem ​បានកំពុងធ្វើប្រតិបត្តិការ​​​ក្នុងប្រទេសចំនួន១៣   ទូទាំង​បជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងប៉ាគីស្ថាន ​​និង​ត្រូវបានវិនិយោគក្នុង ​ទំហំទឹកប្រាក់​​ប្រហែល​មួយពាន់លានដុល្លារអាមេរិក៕

No comments:

ads
Powered by Blogger.