WeChat Pay ផ្តល់ជូនភាពងាយស្រួលដល់ភ្ញៀវទេសចរចិននៅម៉ាឡេស៊ី


អ្នកជំនួញម៉ាឡេស៊ីកំពុងប្រើប្រាស់ឧបករណ៍បង់ប្រាក់ចល័តរបស់ចិន WeChat Pay និង​ Alipay ដើម្បី ទាក់ទាញភ្ញៀវទេសចរណចិន។

លោក Pan Yok Mon អ្នកលក់ធូរ៉េននៅក្នុងទីក្រុងកូឡាឡាំពួ បាននិយាយថា ការទូទាត់ប្រាក់តាមរយៈ ទូរស័ព្ទបានធ្វើអោយភ្ញៀវទេសចរដែលបានចូលមកទិញទំនិញមានភាពងាយស្រួល សម្រាប់ការចំណាយ លើការទិញធូរ៉េន និងសាច់នៅកន្លែងរបស់គាត់។

"វាបានបង្កើនជំនួញរបស់ខ្ញុំ។ វាពិតជាបានបង្កើនចំណូល និងមានភាពងាយស្រួលខ្លាំង។ ហើយវាកក៏ កាន់តែមានភាពងាយស្រួលសម្រាប់ខ្ញុំ និងអតិថិជនរបស់ខ្ញុំផងដែរ។ គ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃដើម្បី Scan ហើយអ្វីៗនិងត្រូវបានសម្រេចរួចរាល់។ ភ្ញៀវទេសចរណ៍ចិនពិតជាមានភាពរីករាយ។ ពួកគេមានការ ភ្ញាក់ផ្អើលដែលឃើញថាពួកគេអាចប្រើប្រាស់ Alipay នៅទីនេះបាន" នេះជាសម្តីរបស់ធូរ៉េនបាននិយាយដូច្នេះ។

កម្មវិធី Alipay បានចាប់ផ្តើមប្រត្តិបត្តិការនៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ​២០១៧មកម្លេះ។ ហើយមក ទល់និងពេលនេះមានភ្ញៀវទេសចរចិនបាននឹងកំពុងប្រើប្រាសវា។

គូប្រជែងរបស់ក្រុមហ៊ុន Alibaba គឺក្រុមហ៊ុន Tencent បានបើកដំណើរការ WeChat Pay នៅក្នុងប្រទេស ម៉ាឡេស៊ី។ ការបង្កើតរបស់វាលើកដំបូងគឺនៅហុងកុង និងចិនដីគោក។

លោក Quan Mei Lee អ្នកវិភាគសេដ្ឋកិច្ចរបស់ Frost និង Sullivan បានឲ្យដឹងថាការចាប់ផ្តើមដាក់ ឧបករណ៍ទូទាត់ទាំងនេះគឺគ្រាន់តែស្របតាមផែនការរបស់រដ្ឋាភិបាលម៉ាឡេស៊ីដើម្បីធ្វើអោយការទូទាត់សាច់ ប្រាក់នេះមានប្រជាប្រិយភាពតែប៉ុណ្ណោះ។

ធនាគាកណ្តាលរបស់ប្រទេសម៉ាឡេស៊ីកំពុងធ្វើកំណែទម្រង់ដើម្បីជំរុញការទូទាត់សាច់ប្រាក់។​ រាប់បញ្ជូលទាំងការអនុញ្ញាតិឲ្យក្រុមហ៊ុនត្រួតពិនិត្យផលិតផលរបស់ពួកគេលើទីផ្សារខណៈពេលដែលពួកគេ នៅតែបន្តដំណើរការអនុម័តយូរអង្វែងទៀត។

ក្រុមហ៊ុនសម្ព័ន្ធ Alibaba Ant Financial មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបងប្រាក់យានយន្ត និងសេវាផ្ទេរប្រាក់របស់ក្រុមហ៊ុនម៉ាឡេស៊ី Touch N'Go ដើម្បីចាប់ផ្តើមប្រព័ន្ធ e-wallet សម្រាប់អ្នកក្នុងស្រុក។
អត្ថបទដោយ៖ តាំង វង្សរតនៈ




No comments:

ads
Powered by Blogger.