ស្ត្រីអារ៉ាប៊ីសាអូឌីតសម្រុកទៅទស្សនាការតាំងបង្ហាញរថយន្ត



ស្ត្រីៗបានសម្រុកទៅកាន់ផ្សារទំនើប Le Mall ក្នុងទីក្រុង Jeddah កាលពីថ្ងៃព្រះហស្បត្តិ៍ ម្សិលញដើម្បី ទស្សនាការតាំងបង្ហាញរថយន្តជាលើកដំបូងសម្រាប់ស្ត្រីរបស់ព្រះរាជាណាចក្រមួយនេះ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យស្ត្រីៗមានសិទ្ធបើកបររថយន្ត។

ប៉េងប៉ោងពណ៌ផ្កាឈូក ទឹកក្រូច និងពណ៌លឿង ត្រូវបានគេចងព្យួរគ្រប់ទីកន្លែងក្នុងបន្ទប់តាំងពិពណ៌ ឬ Showroom របស់ផ្សារទំនើបមួយនេះ ខណៈក្រុមស្ត្រីៗថតរូប និង selfies នៅពីមុខរថយន្ត។
ក្នុងព្រះរាជក្រិត្យមួយចេញប្រកាស ក្នុងខែកញ្ញាព្រះមហាក្សត្រ Salman បានចេញព្រះរាជបញ្ជានៅក្នុងខែ មិថុនាឲ្យបញ្ចប់បម្រាមដែលមិនអនុញ្ញាតឲ្យស្រ្តីបើកបររថយន្ត។

ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសតែមួយគត់ដែលហាមឃាត់ស្ត្រីបើកបរថយន្ត។ ព្រះរាជក្រិត្យ ព្រះមហា ក្សត្រនេះ ត្រូវបានទទួលការសារទរទុកថាជាតឹងតាងក្នុងព្រះរាជាណាចក្រម៉ូស្លុីមមានការអភិវរក្សដ៏ ស៊ីជម្រៅនោះ។

No comments:

ads
Powered by Blogger.