ពិធីបុណ្យប្រមូលផលនៅភាគខាងជើងនៃប្រទេសឥណ្ឌា

 ប្រជាជននៅតំបន់ខ្លះនៃភាគខាងជើងប្រទេសឥណ្ឌាបានប្រារព្ធពិធីបុណ្យប្រមូលផល ឬហៅថា ពិធីបុណ្យ Lohri ជាមួយនឹងការច្រៀងចង្វាក់ជាច្រើនកាលពីថ្ងៃសៅរ៍ (១៤ ខែមករា) ខណៈដែលពួកគេដុតបំភ្លឺភ្លើង នឹងមានគោះស្គររាំច្រៀងផងដែរ។

ពិធីបុណ្យ Lohri គឺជាការប្រមូលផលដំណាំ Rabi (រដូវរងារ) ហើយពិធីបុណ្យនេះក៏ជាពីធីបុណ្យដ៏មានសារៈ សំខាន់ផងដែរសម្រាប់កសិករ។ ហើយវាក៏ជាការចាប់ផ្តើមនៃឆ្នាំថ្មី Shikh ផងដែរ។

អ្នកស្រុកនៅក្នុងទីក្រុង Amritsar និង Chandingarh បាននាំគ្នាស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ពួកគេ ដើម្បីប្រារព្ធកម្មវធីបុណ្យនេះជាមួយគ្រួសារ និងភក្តិរបស់ពួកគេ។ ក្រុមអ្នកលេងកម្សាន្តបានរាំច្រៀងនៅជុំវិញភ្លើងនឹងបាចអង្ករ ពោត និងបង្ហែមប្រពៃណីផ្សេងៗទៀតរបស់ពួកគេ។
អត្ថបទដោយ៖ តាំង វង្សរតនៈ

No comments:

ads
Powered by Blogger.