ក្រុមហ៊ុន Tesla បញ្ចេញរថយន្តទំនើបបំផុតដែលគួរឲ្យចាប់អារម្មណ៍



ក្រុមហ៊ុន Tesla បានបង្ហាញម៉ូឌែល3 ដែលមានតម្លៃថោកសមរម្យកាលពីថ្ងៃសុខទី១២ខែមករាកន្លងទៅ។

រថយន្តធុនធំដំបូងរបស់ក្រុមហ៊ុន Tesla មានតម្លៃត្រឹមតែ ៣៥០០០ដុល្លារ តែប៉ុណ្ណោះ។

ក្រុមហ៊ុន Tesla បានប្រាប់ឲ្យដឹងថាខ្លួនទំនងជានឹងផលិតរថយន្តម៉ូឌែល 3S ក្នុងមួយសប្តាហ៍អោយបាន ២៥០០គ្រឿងនៅចុងត្រីមាសទីមួយ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនដែលខ្លួនបានសន្យាកាលពីពេល កន្លងទៅ។ បច្ចុប្បន្នក្រុមហ៊ុននេះរំពឹងថានឹងសម្រេចគោកដៅដែលផលិតរថយន្តចំនួន៥ពាន់គ្រឿងក្នុងមួយ សប្តាហ៍នៅចុងត្រីមាសទី២។

លោក Elon Musk ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះ កំពុងតែតស៊ូដើម្បីជម្នេះឧបសគ្គនៃការផលិត និងបានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសទីបីដែលពុំធ្លាប់មានពីមុនក្នុងត្រីមាសទីបី។

ក្រុមហ៊ុនផលិតរថយន្ត Tesla ម៉ូឌែល S sendans និងម៉ូឌែល X SUVs  ទាមទារការជួសជុលជាទៀងទាត់មុនពេលរថយន្តទាំងនោះចេញពីរោងចក្រ ហើយការត្រួតពិនិត្យគុណភាព ជាទូទៅបានបង្ហាញពីភាពខ្វះខាត់ខ្លះៗស្ទើតែគ្រប់ម៉ូឌែល ទាំងអស់បន្ទាប់ពីការដំឡើង។

ក្រុមហ៊ុន Tesla បានអះអាងថាដំណើរការនៃការត្រួតពិនិត្យគុណភាពរបស់វាគឺមិនធម្មតាទេ។

ការផលិតរថយន្តប្រកបដោយគុណភាព និងការដឹកជញ្ជូនដោយអតិថិជនដោយគ្មានការយឺតយ៉ាវ គឺមានសារៈសំខាន់បំផុតព្រោះក្រុមហ៊ុនកំពុងប្រឈមមុខខ្ពស់ក្នុងការខាតបង់ប្រាក់។ ការពន្យាពែលបង្កើតហានិភ័យដែលអ្នកកុម្មងទិញអាចនឹងលុបចោលវិញនូវការកុម្មងរបស់ពួកគេ។

 

អត្ថបទដោយ​៖ តាំង វង្សរតនៈ

No comments:

ads
Powered by Blogger.