រឿង Jumanji របស់ Dwayne Johnson គ្រប់គ្រងលើតារាង Box officeក្នុងសប្តាហ៍នេះ


យោងតាមគេហទំព័រ Boxofficemojo.com បានឲ្យដឹងថា រឿង Jumanji ដែលសម្តែងដោយ Dwayne Johnson និង Kevin Hart រកប្រាក់ចំណូលបាន២៧លានដុល្លារក្នុងសប្តាហ៍នេះ (១២-១៥ ខែមករា)។

ចំណែកឯរឿង The Post របស់លោក Steven Spielberg មានតួរសម្តែង លោក Tom Hanks និង Heryl Streep បានទទួលចំណាត់ថ្នាក់លេខ២ជាមួយនិងការលក់សំបុត្រចូលទស្សនាចំនួន ១៨,៦០០ លានដុល្លារ។

ហើយរឿង Commuter បានជាប់ចំណាត់ថ្នាក់ទី៣ដោយរកបានចំណូល ១៣.៤៥០លានដុល្លារ។

ដោយឡែកខ្សែភាពយន្តភ័យរន្ធត់ Insidious: The last Key ទទួលបានប្រាក់ចំណូលពីការលក់សំបុត្រចូល ទស្សនាចំនួន​ ១២.135 លានដុល្លារ និងបានបំបែកឯកទគ្គកម្ម The Greatest Showman សម្រាប់ចំណាត់ថ្នាក់ទី៤។

សម្រាប់តារាសម្តែង Hugh Jackman, Zac Efron និង Zendaya បានរកប្រាក់ចំណូលបាន ១១.៨០០ លានដុល្លារ។

អត្ថបទដោយ៖ តាំង វង្សរតនៈ

No comments:

ads
Powered by Blogger.