លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អបអរសាទរ ចំពោះការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្ត សម្រាប់កម្ពុជា

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អបអរសាទរ ចំពោះការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្ត សម្រាប់កម្ពុជា

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងក្រុមគ្រួសារ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសមិទ្ធិផលថ្មី ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ព្រមទាំងជោគជ័យបន្ថែមទៀតលើការទប់ស្កាត់ និងគ្រប់គ្រងបានទាន់ពេលវេលានូវ “ព្រឹត្តិការណ៍សហគមន៌ ២៨វិច្ឆិកា” ដែលត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយក៏ជាថ្ងៃដែលកម្ពុជារម្លឹកខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “សមិទ្ធិផល និងជោគជ័យផ្ទួនៗគ្នានេះ ពិតជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវសមត្ថភាពពេញលេញ និងភាពឈ្លាសវៃ ប្រកបដោយភាពអច្ឆរិយ:ដ៏អស្ចារ្យ ពោរពេញដោយសក្តានុពល និងមានតេជះបារមី គ្រប់គ្រងដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយភាពល្បីរន្ធឺលើសាកលលោក”។ នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចបំភ្លេចបាននូវគុណូបការ:ដ៏ធំធេងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរំដោះជាតិមាតុភូមិ ដោះស្រាយរាល់បញ្ហាដើម្បីប្រជាជនមានការរស់នៅប្រកបដោយសេចក្តីសុខ មានសុខសន្តិភាពពេញលេញ និងសំខាន់ទៀតនោះ គឺការអភិវឌ្ឍប្រទេសជាតិដ៏សម្បូររុងរឿង។ បើគ្មាននយោបាយឈ្នះ-ឈ្នះ គឺគ្មានតំណក់ប្រេងដំបូង គ្មានសុខសន្តិភាព គ្មានការថែទាំសុខភាពបានល្អ គ្មានការអប់រំ និងគ្មានការអភិវឌ្ឍទាំងបុគ្គល ទាំងគ្រួសារ និងទាំងសង្គមជាតិ”។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមថែរក្សាសម្តេចតេជោ សម្តេចកត្តិព្រឹទ្ធិបណ្ឌិត និងក្រុមគ្រួសារ ចៅប្រុស ចៅស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានតេជបារមី ឃុំគ្រងដែនដីកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរហូត និងដឹកនាំប្រទេសឆ្ពោះទៅរកការរីចម្រើនបន្ថែមទៀត និងកាន់តែមានភាពល្បីល្បាញលើសកលលោក៕

ដោយ ផែន រតនៈ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស

No comments:

ads
Powered by Blogger.