រាជធានីភ្នំពេញ បន្តជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែក្នុងខណ្ឌ​ដូនពេញ​

 ​រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងបន្តការងារជួសជុល និងអ៊ុតកៅស៊ូផ្លូវចំនួន១៦

ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលរងការខូចខាតដោយជំនន់ទឹក
ភ្លៀងកន្លងមក ដើម្បីសម្រួលការធ្វើ
ដំណើររបស់ប្រជាពលរដ្ឋ និងលើក
សោភ័ណភាពរាជធានីភ្នំពេញផង ។

កាលពីល្ងាចថ្ងៃទី២៩ធ្នូនេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណកា
រ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌ
ដូនពេញ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលំអ នៅផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថីព្រះសីហនុ នៅក្នុងមូលដ្ឋានខណ្ឌដូន
ពេញ នៅពេលដែលក្រុមការងារកំពុងតែអ៊ុតកៅស៊ូACលើបណ្តោយផ្លូវនេះ ។









លោកសុខ ពេញវុធ បានលើក
ឡើងថា សកម្មភាពជួលជុលផ្លូវលេខ
៥១ គឺចាប់ពីផ្លូវលេខ១១៤ ដល់មហា
វិថីព្រះសីហនុ នេះជាផ្លូវមួយ ក្នុង
ចំណោមផ្លូវទាំង១៦ខ្សែ ក្នុងខណ្ឌ ដែលឯកឧត្តម ឃួង ស្រេង អភិបាល
នៃគណៈអភិបាល រាជធានីភ្នំពេញ បានសម្រេចធ្វើការជួសជុល កែលំអឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់
ប្រជាពលរដ្ឋ ។

​ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌដូន
ពេញ លោក សុខ ពេញវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ ដែលខូចខាតក្រោយជំនន់ទឹកភ្លៀង តាមបណ្តាខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងជួសជុលនេះ សូមចូលរួមសហការ ដើម្បីឱ្យការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់តាមការគ្រោងទុក។

លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានី
ភ្នំពេញ​ បានណែនាំ​ឱ្យ​ក្រុមការងារជួស​ជុល​ និង​អ៊ុត​កៅស៊ូ​ផ្លូវ ​ត្រូវ​យក
ចិត្ត​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មាន​គុណ​ភាព​យូរអង្វែង​ ព្រម​ទាំង​សុំការ
យោគ​យល់ អធ្យាស្រ័យ​ពីប្រជាពលរដ្ឋ ចំពោះការបិទផ្លូវក្នុងរយៈ
ពេលខ្លី​ និងការរំខាននៃការដ្ឋាននោះ ៕


វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ចន​ ណារិទ្ធ​

No comments:

ads
Powered by Blogger.