សម្ដេចតេជោហ៊ុនសែនអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ នៅក្នុងឱកាសចូលឆ្នាំសកល ២០២១

 នៅក្នុងឱកាសចូលឆ្នាំសកល ២០២១ នាដែលនឹងឈានមកដល់នៅប៉ុន្មានម៉ោងខាងមុខនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។

នៅក្នុងផេកហ្វេសប៊ុកសម្តេចនារសៀលថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២០នេះថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរថានៅ ក្នុងឱកាសចូលឆ្នាំសកល ២០២១ នេះ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជា មួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងការជូនពរ សម្ដេចតេជោនា យករដ្ឋមន្ត្រី នៅបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយឧស្សាហ៍ដុស លាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិ ភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់
ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះដែរ សូមបង ប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយនៅទូទាំងប្រទេស៕

No comments:

ads
Powered by Blogger.