ពលករខ្មែរមកពីប្រទេសថៃជាង១០០០នាក់ ក្រោយពិនិត្យសំណាក គឺអវិជ្ជមាន កូវីដ-១៩

ពលករខ្មែរមកពីប្រទេសថៃជាង១០០០នាក់ ក្រោយពិនិត្យសំណាក គឺអវិជ្ជមាន កូវីដ-១៩

រដ្ឋបាលខេត្តបាត់ដំបង បានប្រាប់ក្រុមព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ នេះថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ

ត្រូវធ្វើចត្តាឡីស័កនៅខេត្តបាត់ដំបង ក្រោយពីមន្រ្តីសុខាភិបាលពិនិត្យសំណាក ១,៥៩២បនាក់ លទ្ធផល គឺអវិជ្ជមានកូវីត- ១៩ នៅសល់១៨៦នាក់

ទៀត កំពុងបន្តពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ នេះបើគិតតួលេខត្រឹមថ្ងៃទី២៨ ខែធ្នូ

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តបាត់ដំបង  ឱ្យដឹង ថា ពលករខាងលើត្រឡប់មកពីប្រទេសថៃ  តាមច្រកព្រំដែនខេត្តបាត់ដំបងចំនួនជាង៩៦៩នាក់ ដែលពិនិត្យឃើញអវិជ្ជមាន កូវីដ១៩ ហើយពួកគេបាននឹងកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កចំនួន៦ទីតាំង មាននៅស្រុកកំរៀង សំពៅលូន  ភ្នំព្រឹក សំឡូត បវេល និងស្រុកមោងឫស្សី ។



ដោយមណ្ឌលពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន៨០៩នាក់ដែលត្រូវបញ្ជូនមកពីតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លទ្ធផលអវិជ្ជមានកូវីដ១៩ចំនួន៦២៣នាក់ នៅសល់ ១៨៦នាក់កំពុងបន្តពិនិត្យសំណាកនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះពលករ ខ្មែរទាំង៨០៩ នាក់នេះត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង និង វិទ្យាល័យជ្រៃ ស្រុកថ្មគោល។

សូមបញ្ជាក់ថា ពលករកំពុងធ្វើចត្តាឡីស័កនៅខេត្តបាត់ដំបង  ក្រៅពីត្រូវបានការយកចិត្តទុកដាក់ ទាំងការការពារសុខសុវត្ថិភាព ការថែទាំសុខភាព និងការផ្ដល់អាហារចំនួន៣ពេលក្នុងម្នាក់ៗដោយឥតគិតថ្លៃនោះ ពួកគាត់ក៏ទទួលបាននូវឃីតម្នាក់មួយឈុតទៀត ក្នុងនោះមាន ភួយ មុង និងខ្នើយ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕








វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

No comments:

ads
Powered by Blogger.