"អូនជាគ្រូពេទ្យ "ពិតជាផ្អែម ពិតជាពិរោះ ជាពិសេសមានន័យណាស់សម្រាប់គ្រូពេទ្យកម្ពុជា ពីលោក ម៉ម សំនៀង ស្នាដៃនិពន្ធថ្មី

អស់លោកអ្នកពិតជាបានស្គាល់ស្រាប់ហើយថា លោក ម៉ម សំនៀង គឺជាពិធីករដ៏ក្រអួនក្រអៅ និងមានវោហាសព្ទប្រចាំទូរទស្សន៍ BTV។ ហើយលោក ម៉ម សំនៀងក៏ជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំកម្មវិធី សំនៀងឯក របស់ស្ថានីយ៍ទូរសទ្សន៍បាយ័នផងដែរ។ អ្វីដែលគួរអោយកោតសរសើរនោះគឺលោក ពិតជា មានទេពកោសល្យអស្ចារ្យ អាចនិពន្ធបទចម្រៀងដ៏ពិរោះទាំងទំនុកច្រៀងនឹងបទភ្លេងដោយមិនចម្លង ពីបរទេសផងដែរ។ តាមរយៈទឹកដៃនិពន្ធបទកន្លងមក មានដូចជា អូនឧញ៉ាតី, ស្ទឹងស្នេហា យើងកត់ សម្គាល់ឃើញថាលោកពិតជាមានស្នាដៃល្អប្រាកដណាស់។ ដោយលែកថ្មីៗនេះលោកទើបនឹងបានបញ្ចេញបទ ម្រៀងថ្មីមួយបទទៀតគឺបទ អូនជាគ្រូពេទ្យ ដែលជាបទម្រៀងដ៏ពិរោះទាំងសាច់ភ្លេង និងទំនុកច្រៀង សំខាន់អត្ថន័យនៃបទនេះគឺបានផ្សារផ្ជាប់ទៅនឹងពេលវេលាមួយដែលពិភពលោកកំពុងតែភ័យខ្លាចគឺជំងឺកូវីដ-១៩។ ចង់ដឹង ថាអត្ថន័យ និងទឹកដមសម្លេងរបស់លោកពិរោះយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖






ដោយ៖ លោក តាំង វង្សរតនៈ


No comments:

ads
Powered by Blogger.