សម្តេចតេជោនាយករដ្ឋមន្ត្រីទទួលចាក់វ៉ាក់សាំងលើកទីពីរ


ពីរនាក់បានហើយ

ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង
Sinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។
រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច
កាលចាក់ដូសទីមួយឬទេ?បើងងុយដេក
ឯកសារច្បាស់ជានៅលើតុនិងមិនបាន
ហាត់ប្រាណផងដែរ៕


ប្រភព៖ facebook Samdach Decho Hun Sen

No comments:

ads
Powered by Blogger.