ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់១ អនុវត្តន៍តាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលដោយស្នាក់នៅផ្ទះ


ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ហាញការរួមគ្នាអនុវត្តន៍តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដោយស្នាក់នៅក្នុងផ្ទះ មិនចេញក្រៅបើមិនមានករណីចាំបាច់ ដើម្បីចូលរួមជាមួយសមត្ថកិច្ចក្នុងការកាត់ផ្តាច់ការចម្លងថ្មីនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ការចូលរួមរបស់ប្រជាពលរដ្ឋដោយស្នាក់នៅក្នុងផ្ទះ មិនចេញក្រៅ មិនមានការជួបជុំផ្សេងៗស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលនេះគឺជាវិធានការដ៏ល្អសម្រាប់ការកាត់ផ្តាត់ការចម្លងជំងឺកូវីដ១៩មិនឱ្យឆ្លងទៅអ្នកដទៃ។

ដោយឡែក លោក លី ម៉េង ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់ទីមួយ ខណ្ឌទួល គោក រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុង នាមលោកជាប្រជាពលរដ្ឋមួយរូប លោកពិតជាសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរពីសុខុមា លភាពនិងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋព្រមទាំងរិះរកគ្រប់មធ្យោបាយដើម្បីកាត់ ផ្ដាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាពិសេសយុទ្ធនាការនៃការបិទខ្ទប់ការចេញចូលរបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមាន ការចម្លងជំងឺដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

សំឡេង:ខ្ញុំគិតថាបើយើងនៅផ្ទះមិនចេញក្រៅនឹងអាចកាត់បន្ថយការរាលដាលនៃជំងឺកូវីដ១៩យ៉ាងពិតប្រាកដព្រោះយើងអាចចែកដាច់រវាងអ្នកឆ្លងនិងអ្នកមិនឆ្លងស្រួលគ្រូពេទ្យធ្វើការព្យាបាលកុំឱ្យវា រីករាលដាលធំទៅមុខទៀត។

លោកបន្តទៀតថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនេះលោកប្ដេជ្ញានៅផ្ទះមិនមានការជួបជុំមិនមានការចេញក្រៅឡើយបើមិនចាំបាច់ហើយព្យាយាមបញ្ជាទិញមុខម្ហូបនិងសម្ភារផ្សេងៗតាមប្រព័ន្ធអនឡាញដោយកាត់បន្ថយការចេញក្រៅឱ្យនៅកម្រិតទាបបំផុតតាមអ្វីដែលធ្វើបានទោះបីមានករណីលើកលែងពីអាជ្ញាធរក៏ដោយ ធ្វើយ៉ាងណារួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយអាជ្ញាធរឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីការពារខ្លួនយើង គ្រួសារយើងនិងប្រជាជនយើង។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រដ៏សំខាន់នៃប្រមុខរាជរដ្ឋាភិ បាលកម្ពុជាគឺបីកុំបីការពារនិងពីរចូលរួម និងនៅផ្ទះឈ្នះកូវីដដើម្បីកម្ពុជាគ្មានការចម្លងថ្មីនៃជំងឺកូវីដ១៩៕

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា

No comments:

ads
Powered by Blogger.