អារ៉ាប៊ីសាអូឌីតប្រកាសដកបំរាមចេញពីប្រទេសកាតាវិញក្រោយពេលអនុវត្តបានជាង3ឆ្នាំ

 បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅធ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតអារ៉ាប៊ីសាអូឌីតបានប្រកាសដកបំរាមដោយការបើកទ្វាទាំងដែនគោកសមុទ្រ និងដែនអាកាសជាមួយប្រទេសកាតាវិញហើយបន្ទាប់ពីជម្លោះដ៏យូរ និងធ្វើឱ្យប្រទេសកាតានៅឃ្លាតឆ្លាយពីប្រទេសមួយចំនួនស្ថិតនៅក្បែរខាង។

ការសម្រេចចិត្តចុងក្រោយនេះគឺត្រូវបានធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រហ្គោល្វ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាព្រឹកថ្ងៃអង្គារនេះ ដោយក្នុងនោះមន្ត្រីជាន់ខ្ពស់មួយរូបរបស់អាមេរិកក៏បានគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

អស់រយៈពេលជាង3 ឆ្នាំកន្លះមកហើយដែលប្រទេសកាតាត្រូវបានទទួលរងនូវបំរាមជាច្រើនពីសំណាក់ប្រទេសក្បែរខាងដោយបានចោទប្រកាន់ថាប្រទេសកាតាគឺជាអ្នកនៅពីក្រោយនៃការឧបត្ថម្ភគាំទ្រដល់ក្រុមភេវរកម្មអន្តរជាតិដែលកំពុងមានសកម្មភាពយោធានៅក្នុងតំបន់ជាច្រើនដូចជាហ្គាហ្សាស្ទ្រីប និងក្នុងប្រទេសលីប៊ីជាដើម។

ជាការឆ្លើយតបកន្លងមកប្រទេសកាតាតែងតែបានធ្វើការប្រកាសបដិសេធថាខ្លួនមិនដែលគាំទ្រដល់ក្រុមសកម្មយោធារបស់ជីហាដ ឬភេវរកម្មណាមួយឡើយ។ ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងកាទូតអំឡុងពេលនេះបានធ្វើឲ្យមានការខូចខាតទាំងសេដ្ឋកិច្ចរបស់កាតាផងនិងទំនាក់ទំនងសាមគ្គីភាពគ្នារវាងប្រទេសក្នុងតំបន់ផងដែរ៕

ដោយ៖ស៊ុន លី

No comments:

ads
Powered by Blogger.