សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធសួនមិត្តភាពកម្ពុជា-ចិន

ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្ដមវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន យាង និងចូលរួមក្នុងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសួនមិត្តភាពកម្ពុជា-ចិន។

អមព្រះរាជដំណើរក្នុងឱកាស នោះក៏មានការយាងនិងអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ក្សត្រី ព្រះអានុជ នរោត្ដម អារុណរស្មី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ក្ក្ដីព្រះបរមរាជវាំង មន្ត្រីការទូតនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងក្រុមអ្នកសារព័ត៌មាន ក៏បានមានព្រះវត្តមាន និងវត្តមាននៅក្នុងព្រះរាជពិធីនេះផងដែរ។

នៅក្នុងឱកាសនោះ សម្តេចព្រះមហាក្សត្រី ស្ដេចយាងប្រទានកាត់ខ្សែបូសម្ពោធដោយផ្ទាល់ ដើម្បីផ្ដល់អត្ថន័យកាន់តែស៊ីជម្រៅ និងកាន់តែពេញលេញឱ្យសួនមិត្តភាព នេះបន្ថែមទៀត។

សូមបញ្ជាក់ថា សួនមិត្តភាពកម្ពុជា-ចិននេះ មានទីតាំងស្ថិតនៅក្នុងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា៕


វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

No comments:

ads
Powered by Blogger.